Common Questions
សំណួរទូទៅ
ស្វែងយល់ពីរបៀបដែលអ្នកអាចចូលរួមចំណែកដល់បេសកកម្មរបស់យើង និងរីកចម្រើនជាមួយយើង។
តើអ្នកមានសំណួរទេ?
អ្នកអាចស្វែងរកចម្លើយសំណួរទូទៅនៅខាងក្រោម។
ដោយសារព្រឹត្តិការណ៍អន្តរជាតិដែលកំពុងបន្តកើតមាន យើងសូមណែនាំឱ្យប្រើកម្មវិធី VPN ក្នុងការទាក់ទងមកយើងដើម្បីសុវត្ថិភាព និងសន្តិសុខរបស់អ្នក ក៏ដូចជាយើងទាំងអស់គ្នាផងដែរ។ ការដាក់ទណ្ឌកម្មពីអន្តរជាតិមិនគួររារាំងអ្នកបច្ចេកវិទ្យាដែលខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រាក់ចំណូលដែលពួកគេត្រូវការដើម្បីទ្រទ្រង់ជីវិតនោះទេ។
បន្ទាប់ពីតម្លើងកម្មវិធី VPN និងស្វែងរកការងារដែលអ្នកចង់បាននៅក្នុងទំព័រ "មុខតំណែងបើកទទួល" សូមចុចប៊ូតុង "ដាក់ពាក្យឥឡូវនេះ" នៅខាងក្រោមនៃបញ្ជី ហើយផ្តល់ព័ត៌មានរបស់អ្នកមកយើង។ ប្រសិនបើអ្នកជឿថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មុខតំណែងបើកទទួលច្រើនជាងមួយ សូមប្រាប់យើងនៅក្នុងផ្នែកមតិយោបល់ថាតើមុខតំណែងណាខ្លះដែលអ្នកចង់ឱ្យយកមកពិចារណា! មិនចាំបាច់ដាក់ពាក្យទៅមុខតំណែងច្រើនក្នុងពេលតែមួយទេ។
សូមផ្តល់ឱ្យយើងនូវប្រវត្តិការងារលម្អិត ឈ្មោះពេញ អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ និងព័ត៌មានបន្ថែមណាមួយនៅក្នុងលិខិតបញ្ជាក់ដែលអ្នកជឿថាធ្វើឱ្យអ្នកមានលក្ខណៈសម្បត្តិពិសេសសម្រាប់ការងារដែលអ្នកកំពុងដាក់ពាក្យ។ ព័ត៌មានកាន់តែច្រើនដែលអ្នកផ្តល់ឱ្យយើង គឺកាន់តែអាចតស៊ូមតិក្នុងនាមអ្នកបានកាន់តែប្រសើរថា ទេពកោសល្យ និងសមត្ថភាពរបស់អ្នកអាចបំពេញការងារបាន។ អ្វីដែលជួយយើងបានច្រើនបំផុតគឺការដឹងថាអ្នកធ្លាប់ធ្វើការនៅទីណា រយៈពេលប៉ុន្មាន និងមុខតំណែងអ្វីខ្លះ។ ប្រាប់យើងពីវិញ្ញាបនប័ត្រដែលអ្នកធ្លាប់ទទួលបាន និងប្រភេទកម្មវិធី ឬឧបករណ៍ណាដែលអ្នកមានជំនាញប្រើប្រាស់។ ការអប់រំក៏មានសារៈសំខាន់ដែរ! សូមជូនដំណឹងយើងប្រសិនបើអ្នកមានសញ្ញាបត្រអ្វីខ្លះ និងប្រភេទណា។ អ្នកផ្តល់ឱ្យយើងកាន់តែច្រើន យើងកាន់តែអាចតស៊ូមតិឱ្យអ្នកមានកន្លែងធ្វើការជាមួយក្រុមហ៊ុនត្រឹមត្រូវបាន។
សូមអរគុណសម្រាប់ការជឿទុកចិត្ត ក្រុមហ៊ុនបច្ចេកវិទ្យា សូហ្វី ជាមួយនឹងគោលដៅអាជីពរបស់អ្នក ហើយយើងខិតខំដើម្បីភ្ជាប់អ្នកជាមួយនឹងអាជីវកម្មដែលស្វែងរកបុគ្គលិកដែលមានជំនាញដូចអ្នក។ ជាធម្មតា យើងមិនឆ្លើយតប ឬទាក់ទងអ្នកទេ រហូតដល់មុខតំណែងនេះត្រូវបានបិទទាំងស្រុង ហើយបានផ្តល់ឱកាសដល់បេក្ខជនផ្សេងៗដាក់ពាក្យទាំងអស់។ ក្រោយពេលដែលពាក្យសុំទាំងអស់ត្រូវបានត្រួតពិនិត្យ យើងនឹងបន្តបញ្ជូនព័ត៌មានឯកសាររបស់អ្នកទៅឱ្យក្រុមហ៊ុនដែលស្វែងរកទេពកោសល្យដែនអ្នកមាន។
ត្រឹមត្រូវហើយ ដោយសារតែក្រុមហ៊ុនមួយមិនបានជ្រើសរើសអ្នកសម្រាប់ការងារដែលអ្នកដាក់ពាក្យសុំនោះ មិនមានន័យថាក្រុមហ៊ុនផ្សេងៗទៀតមិនចង់បានទេពកោសល្យពិសេសរបស់អ្នកនៅក្នុងក្រុមការងាររបស់គេទេ។ សូមដាក់ប្រវត្តិរូបសង្ខេបរបស់អ្នកជាមួយនឹងព័ត៌មានលម្អិតច្រើនតាមដែលអាចធ្វើទៅបានចំពោះការងារណាមួយដែលអ្នកជឿថាអ្នកអាចធ្វើបាន! អ្នកអាចធ្វើការដាក់ពាក្យការងារជាសេរីក្នុងសំណើទាំងអស់ក្នុងពេលតែមួយ ឬអាចជ្រើសរើសយកការងារជាច្រើនទៀតប្រសិនបើអ្នកចង់កែតម្រូវប្រវត្តិរូបសង្ខេប និងសេចក្តីថ្លែងការណ៍លក្ខណសម្បត្តិរបស់អ្នកសម្រាប់តំណែងនីមួយៗ!
យើងបានទទួលមតិកែលម្អរបស់អ្នកអំពីលទ្ធភាពចូលប្រើគេហទំព័ររបស់យើង! ដើម្បីទទួលបានលទ្ធផលល្អបំផុត និងដើម្បីធានាសុវត្ថិភាពនៃក្រុមហ៊ុនរបស់អ្នក និងក្រុមហ៊ុនរបស់យើងដែលធ្វើការឆ្លងកាត់ព្រំដែនអន្តរជាតិ យើងសូមណែនាំឱ្យចូលប្រើ VPN ។ យើងបានទទួលការជូនដំណឹងជាច្រើនអំពីប៊ូតុង"ដាក់ពាក្យឥឡូវនេះ" នៃគេហទំព័ររបស់យើងមិនដំណើរការនៅពេលដែលមិនមានប្រើប្រាស់ VPN ។ យើងកំពុងធ្វើការដើម្បីជួសជុលបញ្ហានេះ ប៉ុន្តែក្នុងពេលបច្ចុប្បន្នសូមណែនាំឱ្យប្រើ VPN ។
សូមទាក់ទងមកយើងខ្ញុំដោយប្រើប៊ូតុងខាងលើ! យើងខ្ញុំមានក្រុមហ៊ុនជាច្រើន និងមុខតំណែងជាច្រើនដែលបើក និងបិទតាមពេលវេលា ហើយយើងខ្ញុំរីករាយនឹងរក្សាប្រវត្តិរូបសង្ខេបរបស់អ្នកឱ្យរួចរាល់សម្រាប់ពេលដែលមុខតំណែងថ្មីបើក! ប្រសិនបើអ្នកដាក់ប្រវត្តិរូបសង្ខេបលម្អិតជាមួយនឹងប្រវត្តិការងារ វិញ្ញាបនបត្រ និងព័ត៌មានទំនាក់ទំនងរបស់អ្នក យើងនឹងជម្រាបជូនអ្នកនៅពេលដែលមុខតំណែងថ្មីដែលត្រូវនឹងទេពកោសល្យរបស់អ្នកបើក។
រកមិនឃើញចម្លើយដែលអ្នកកំពុងស្វែងរកទេ?
ក្រុមទំនាក់ទំនងរបស់យើងនឹងឆ្លើយតបទៅអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
